កំពង់ស្ពឺ ៖ នៅយប់ថ្ងៃសៅរ៍ ទី៣០ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង១និង០០នាទីរំលងអធ្រាត្រ កម្លាំងនគរបាលស្រុកឧដុង្គ បានធ្វើការល្បាតនៅចំណុចបញ្ញាមហាព្រហ្មប្រាំ ស្ថិតនៅភូមិពោធិ៍ ឃុំដំណាក់រាំង ស្រុកឧដុង្គ បានធ្វើការឃាត់មុខសញ្ញាក្មេងទំនើង៥នាក់ឈ្មោះ ឃឿន សុខនៅ ភេទប្រុស អាយុ៣៥ឆ្នាំ, -ឈ្មោះ ចាន់ថា សុភាព ភេទប្រុស អាយុ២០ឆ្នាំ, -ឈ្មោះ ជឹម យឿង ភេទប្រុស អាយុ២៣ឆ្នាំ, -ឈ្មោះ សុច សំណាង ភេទប្រុស អាយុ២២ឆ្នាំ ទាំងបួននាក់ខាងលើ រស់នៅក្នុងភូមិប៉ាលហាល ឃុំចាន់សែន ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺនិងឈ្មោះ រ៉ុង ថាណាក់ ភេទប្រុស អាយុ២៧ឆ្នាំរស់នៅភូមិត្រពាំងរុន ឃុំដំណាក់រាំង ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ។
សមត្ថកិច្ចដកហូតបានម៉ូតូចំនួន៣គ្រឿង កាំបិតផ្គាក់០១ និងចំពាមកៅស៊ូ០២ ។
ដោយបានគោលការណ៍អនុញ្ញាតិពីលោកស្នងការនគរបាលខេត្ត ជំនាញកំពុងធ្វើការសាកសួរពិនិត្យ ធ្វើតេស្ដទឹកនោមរកសារធាតុញៀន និងបានហៅ អាណាព្យាបាលមកទទួលខុសត្រូវ និងយកទៅអប់រំបន្ដនៅផ្ទះដោយធ្វើកិច្ចសន្យាធានាចំពោះមុខនិងអំពើកើតឡើងក្នុងករណីពាក់ព័ន្ធផ្លូវច្បាប់សមត្ថកិច្ច និងចាត់ការបន្ដ ៕
មតិយោបល់