រាជធានីភ្នំពេញ ៖ នាយកដ្ឋានអង្គរក្ស ថ្ងៃចន្ទ ១១រោច ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ ២០២១ ឯឧត្តម ឧត្តមសេនីយ៍ឯក យឹម លាង អគ្គស្នងការរងទទួលផែន និងឯកឧត្តម ឧត្តមសេនីយ៍ឯក ជុំ សាវុឌ្ឍ ប្រធាននាយកដ្ឋានអង្គរក្ស បានទទួលជួបជាមួយលោក Anthony Maguire អគ្គរដ្ឋទូតរងស្ថានទូតអូស្ត្រាលីប្រចាំនៅកម្ពុជា ទទួលការងារសន្តិសុខ និងលោក Neil Sharpe លេខាស្ថានទូត ដើម្បីពិភាក្សាការងារការពារសន្តិសុខ សុវត្ថិភាព ក្នុងកំឡុងពេលដែលគណៈប្រតិភូជាន់ខ្ពស់ដែលដឹកនាំដោយលោកជំទាវ Marise Payne រដ្ឋមន្រ្តីការបរទេស និងជារដ្ឋមន្រ្តីកិច្ចការនារីរបស់ប្រទេសអូស្រ្តាលី ដែលនឹងត្រូវមកទស្សនៈកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជានាពេលខាងមុខ ៕
មតិយោបល់