ខេត្តកំពង់ចាម ៖ នៅថ្ងៃទី០២ ខែវិច្ចិកា ឆ្នាំ២០២១នេះ លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម បានចាត់ឲ្យតំណាងចុះសួរសុខទុក្ខមន្រ្តី០២រូប ដែលកំពុងសម្រាកព្យាបាលជំងឺ ។
១-បានចាត់ឲ្យ លោករវសេនីយ៍ឯក ថាញ់ សុខវុន នាយការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល និងសហការី ចុះសួរសុខទុក្ខ លោកអនុសេនីយ៍ឯក ផាត ប៊ុន្និធិ នាយរងផ្នែក ដែលភរិយារបស់លោកកំពុងសម្រាកលំហែមាតុភាពនៅផ្ទះ ។
២-បានចាត់ឲ្យ លោករវសេនីយ៍ទោ សេត សុផល នាយរងការិយាល័យវិទ្យុទាក់ទង និងសហការី ចុះសួរសុខទុក លោកអនុសេនីយ៍ឯក ហាត សំអាត នាយការិយាល័យវិទ្យុទាក់ទង មានជំងឺរលៀកពោះវៀន កំពុងសម្រាកព្យាបាលជំងឺនៅផ្ទះ ស្ថិតក្នងភូមិតាណេង សង្កាត់សំបួរមាស ក្រុងកំពង់ចាម ។
ក្នុងឱកាសនោះដែរ លោកឧត្តមសេនីយ៍ទោ ឯម កុសល បានចាត់ឲ្យតំណាង នាំយកអំណោយដ៍ថ្លៃថ្លារបស់ ឯកឧត្ដម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត អគ្គស្នងការនគរបាលជាតិ នូវថវិកាព្រមទាំងគ្រឿងឧបភោគបរិភោគមួយចំនួន ដេីម្បីសម្រួលបន្ទុកលេីការចំណាយព្យាបាលជំងឺផងដែរ ។ សរុបថវិកាចំណាយទាំងអស់ចំនួន ១,៦២០,០០០ រៀល ៕
មតិយោបល់