ភ្នំពេញ ៖ គ្រឿងញៀនបំផ្លាញអនាគតអ្នក និងក្រុមគ្រួសារអ្នក ! ជនសង្ស័យចំនួន១៩នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនក្នុងប្រតិបត្តិការបង្ក្រាទបទល្មើសគ្រឿងញៀនចំនួន ១២ករណីទូទាំងប្រទេស នៅថ្ងៃទី០៨ ខែវិច្ឆិកានេះ ។
ក្នុងចំណោមជនសង្ស័យទាំងចំនួន១៩នាក់ រួមមាន ៖ +ជួញដូរ ១១ករណី ឃាត់ ១៤នាក់ និងប្រើប្រាស់ ១ករណី ឃាត់ ៥នាក់ ។
វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី០៨ ខែវិច្ឆិកា រួមមាន ៖ -មេតំហ្វេតាមីន(Ice) = ៩,០៥ក្រាម និង២១កញ្ចប់តូច និង អ៊ិចស្តាស៊ី(mdma)=៥,១៥ក្រាម ។
លទ្ធផលខាងលើ ៩អង្គភាពបានចូលរួមបង្ក្រាប ៖
នគរបាល ៖ ៩អង្គភាព
១ / មន្ទីរ៖ ជួញដូរ ២ករណី ឃាត់ ៤នាក់ ចាប់យកIce ១,៨២ក្រាម និងMDMA ៥,១៥ក្រាម។
២ / បាត់ដំបង៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ចាប់យកIce ០,២៨ក្រាម។
៣ / កំពត៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ចាប់យកIce ៤,១១ក្រាម។
៤ / កណ្តាល៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ចាប់យកIce ១កញ្ចប់តូច។
៥ / រាជធានីភ្នំពេញ៖ ជួញដូរ ៣ករណី ឃាត់ ៤នាក់ ចាប់យកIce ២០កញ្ចប់តូច។
៦ / ពោធិ៍សាត់៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ចាប់យកIce ២,១០ក្រាម។
៧ / សៀមរាប៖ ប្រើប្រាស់ ១ករណី ឃាត់ ៥នាក់។
៨ / កែប៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ចាប់យកIce ០,៥៣ក្រាម។
៩ / ត្បូងឃ្មុំ៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ចាប់យកIce ០,២១ក្រាម ៕
មតិយោបល់