កំពង់ចាម ៖ នៅថ្ងៃទី០៩ ខែវិច្ចិកា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម បានដឹកនាំកងម្លាំង ចូលរួមក្នុងពិធីខួបអនុស្សាវរីយ៍លើកទី៦៨ នៃទិវាបុណ្យឯករាជ្យជាតិ ៩វិច្ឆិកា និងទិវាកំណើតកងយោធពលខេមរភូមិន្ទ ឆ្នាំ២០២១ ក្រោមអធិបតីភាព ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និង ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត នៅទីលានសាធារណៈ មុខមជ្ឈមណ្ឌលគរុកោសល្យភូមិភាគកំពង់ចាម ។
កម្មវិធីនេះដែរមានការអញ្ជើញចូលរួមពី ឯកឧត្ដម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត ឯកឧត្ដម លោកជំទាវ អភិបាលរងខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបី លោក-លោកស្រី ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត អភិបាលស្រុក-ក្រុង សមាជិកសមាគមអតីតយុទ្ធជន មន្ត្រីរាជការថ្នាក់ខេត្តជាច្រើនរូបផ្សេងទៀត ។
ក្នុងឱកាសនោះដែរ ឯកឧត្ដម អភិបាលខេត្ត និងជាប្រធានកិតិ្តយសសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ចាម បានឧបត្ថមថវិកា សមាជិកសមាគមអតីតយុទ្ធជនខេត្តកំពង់ចាម ចំនួន៥០នាក់ ក្នុងមួយនាក់ទទួលបានថវិកាចំនួន ១០០,០០០ រៀល និងគ្រឿងឧបភោគ-បរិភោគមួយចំនួនទៀតផងដែរ ៕
មតិយោបល់