ស្ទឹងត្រែង ៖ នៅព្រឹកថ្ងៃអង្គារ៍ ៥កើត ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ទោ អូត ស៊ីវុត្ថា ស្នងការនគរបាលខេត្ត បានអញ្ជើញចូលរួមពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៦៨ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា (០៩.១១.១៩៥៣~០៩.១១.២០២១) និងអបអរខួបអនុស្សាវរីយ៍លើកទី៦៧ នៃទិវាកំណើតកងយោធពលខេមភូមិន្ទ (០៩.១១.១៩៥៣~០៩.១១.២០២១) នៅសាលាខេត្តស្ទឹងត្រែង ក្រោមអធិតីភាព ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលនៃគណៈអភិបាលខេត្ត និងឯកឧត្តម ឈាង ឡាក់ ប្រធានក្រុមប្រឹក្សាខេត្ត ។
ពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត ក្រុមប្រឹក្សាគណៈអភិបាលក្រុង ស្រុក កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ ថ្នាក់ដឹកនាំមន្ទីរ មន្ត្រីរាជការអង្គភាពជុំវិញខេត្ត ព្រះសង្ឃ លោកគ្រូ អ្នកគ្រូ គរុសិស្ស សិស្សានុសិស្ស យុវជនកាកបាទក្រហម ស.ស.យ.ក និងយុវជនកាយារឹទ្ធ នៅទីធ្លាក្នុងបរិវេណសាលាខេត្តស្ទឹងត្រែង ៕
យើងរួមគ្នា ប្រឆាំងមេរោគកូវីដ-១៩ តាមការណែនាំរបស់ក្រសួងសុខាភិបាល ។ «៣ការពារ ៣កុំ» !!!
មតិយោបល់