កំពង់ស្ពឺ ៖ នៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង៩និង៤០នាទី កម្លាំងអធិការដ្ឋាននគរបាលស្រុកគងពិសី ចាប់ខ្លួនមុខសញ្ញាតាមដីកាម្នាក់ ពីបទៈ រក្សាទុក ឬ ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចភូមិជ្រៃ ឃុំជង្រុក ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ។
ក្នុងកិច្ចប្រតិបត្តិការនេះ សមត្ថកិច្ចបានចាប់ខ្លួនជនត្រូវចោទឈ្មោះ សុត កប ភេទ ប្រុស អាយុ៤៦ឆ្នាំ នៅភូមិរាំង ឃុំជង្រុក ស្រុកគងពិសី តាមដីកាបង្គាប់ឲ្យចាប់ខ្លួន និង ឃុំខ្លួនលេខ ៤៥១ ចុះថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២០ របស់លោក តុប ឈុនសុង ប្រធានក្រុមប្រឹក្សាជំនុំជម្រះសាលាដំបូងខេត្តកំពង់ស្ពឺ ពីបទ រក្សាទុក ឬ ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ។
ករណីនេះ កម្លាំងការិយាល័យជំនាញបានបញ្ជូនមុខសញ្ញាទៅលោកចៅក្រម ចាត់ការតាមនីតិវិធី ៕
មតិយោបល់