ភ្នំពេញ ៖ គ្រឿងញៀនបំផ្លាញអនាគតអ្នក និងក្រុមគ្រួសារអ្នក ! ជនសង្ស័យចំនួន៤៦នាក់(ស្រី២នាក់) ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនក្នុងប្រតិបត្តិការបង្ក្រាទបទល្មើសគ្រឿងញៀនចំនួន ១៧ករណីទូទាំងប្រទេស នៅថ្ងៃទី០៩ ខែវិច្ឆិកានេះ ។
ក្នុងចំណោមជនសង្ស័យទាំងចំនួន៤៦នាក់ រួមមាន ៖ +ជួញដូរ ១២ករណី ឃាត់ ៣០នាក់ និងប្រើប្រាស់ ៥ករណី ឃាត់ ១៦នាក់ ។
វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី០៩ ខែវិច្ឆិកា រួមមាន ៖ -មេតំហ្វេតាមីន(Ice) = ១៣,២៤ក្រាម និង១៩កញ្ចប់តូច និង មេតំហ្វេតាមីន(wy)=៥,49ក្រាម ។
លទ្ធផលខាងលើ ១១អង្គភាពបានចូលរួមបង្ក្រាប ៖
នគរបាល ៖ ១១អង្គភាព
១ / មន្ទីរ៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ប្រើប្រាស់ ២ករណី ឃាត់ ៨នាក់ ចាប់យកIce ៨,១៣ក្រាម។
២ / បន្ទាយមានជ័យ៖ ប្រើប្រាស់ ១ករណី ឃាត់ ១នាក់។
៣ / កំពង់ចាម៖ ជួញដូរ ១ករណី ឃាត់ ៨នាក់ ចាប់យកIce ៦កញ្ចប់តូច។
៤ / កំពង់ឆ្នាំង៖ ជួញដូរ ២ករណី ឃាត់ ៤នាក់ ចាប់យកIce ១១កញ្ចប់តូច។
៥ / កំពង់ស្ពឺ៖ អនុវត្តន៍ដីកា ១ករណី ចាប់ ១នាក់។
៦ / កំពត៖ ជួញដូរ ២ករណី ឃាត់ ២ នាក់ ស្រី ១នាក់ ចាប់យកIce ៣,១០ក្រាម។
៧ / កណ្តាល៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ចាប់យកIce ២កញ្ចប់តូច។
៨ / ព្រៃវែង៖ ជួញដូរ ២ករណី ឃាត់ ៣នាក់ ប្រើប្រាស់ ១ករណី ឃាត់ ១នាក់ ចាប់យកIce ១,៤៣ក្រាម។
៩ / សៀមរាប៖ ជួញដូរ ១ករណី ឃាត់ ៥នាក់ ប្រើប្រាស់ ១ករណី ឃាត់ ៦នាក់ ស្រី ១នាក់ ចាប់យកIce ០,២៧ក្រាម។
១០ / ត្បូងឃ្មុំ៖ ជួញដូរ ១ករណី ឃាត់ ៤នាក់ ចាប់យកIce ០,៣១ក្រាម។
១១ / ឧត្តរមានជ័យ៖ ជួញដូរ ១ករណី ឃាត់ ២នាក់ ចាប់យកWy ៥,៤៩ក្រាម ៕
មតិយោបល់