ឧត្តរមានជ័យ ៖ នៅចំណុចផ្លូវយុទ្ធសាស្ត្រ (ផ្លូវបែកជាបួន) ស្ថិតនៅភូមិហនុមាន ឃុំគោកមន ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ នាថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៧ វេលាម៉ោង១០និង៥០នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍ កើតឡើងរវាងរថយន្តបែនកង់ដប់ ដឹកដីពេញ បុកជាមួយរថយន្តម៉ាកកាម៉ារីស៊េរីឆ្នាំ១៩៩៣ ពាក់ស្លាកលេខភ្នំពេញ 2B-8409 និងរថយន្តម៉ាកកាមរី រងការខូចខាតមួយកំណាត់មុខ(ខូចខាតធ្ងន់) ចំណែករថយន្តដឹកដីខូចខាតស្រាល ហើយអ្នកបើករថយន្តបែនដឹកដី បានរត់គេចខ្លួនបាត់ ។
អ្នកបើកបររថយន្តកាមរី ឈ្មោះ ចាន់ ជឿន ភេទប្រុស អាយុ៦៤ឆ្នាំ រស់នៅភូមិដើមជ្រៃ សង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ បណ្តាលឲ្យរងរបួសធ្ងន់ ។
មូលហេតុនៃគ្រោះថ្នាក់ចរាចរណ៍ខាងលើនោះ ដោយសារបើកបរមិនគោរពផ្លូវសិទ្ធិអាទិភាព ។
បច្ចុប្បន្ន កម្លាំងជំនាញនៃអធិការដ្ឋានកំពុងធ្វើការវាស់វែង និងធ្វើកំណត់ហេតុ នាំយកវត្ថុតាងទាំងពីរយកទៅរក្សាទុកនៅអធិការដ្ឋាន រង់ចាំការដោះស្រាយតាមច្បាប់ ៕ ចាន់ ធី
មតិយោបល់