យោងតាមរបាយការពីនាយកដ្ឋានចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈនៃអគ្គស្នងការដ្ឋាននគរបាលជាតិប្រាប់ថា នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៧ មានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន ៨លើក ( យប់ ៥លើក ) បណ្តាលអោយមនុស្សស្លាប់ ចំនួន ៥នាក់ រងរបួសធ្ងន់ ៨នាក់(ស្រី២នាក់) របួសស្រាល ២នាក់(ប្រុស) ។
នៅក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ទាំង៨លើកនេះ បានបង្កឲ្យមានការខូចខាតយានយន្តសរុប ១៤គ្រឿង ក្នុងនោះមានម៉ូតូ ចំនួន ៧គ្រឿង រថយន្តធុនតូច ចំនួន ៥គ្រឿង រថយន្តធុនធំ២គ្រឿង។
របាយការណ៍ខាងលើឲ្យដឹងបន្តថា មូលហេតុដែលបណ្តាលឲ្យកើតមានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ គឺបណ្តាលមកពី ល្មើសល្បឿន ៣លើក ( ស្លាប់ ១នាក់ ) , មិនគោរពសិទ្ធិ ៣លើក(ស្លាប់ ៣នាក់) ប្រជែង២លើក(ស្លាប់១នាក់) ។ ក្នុងនោះអ្នកជិះម៉ូតូគ្រោះថ្នាក់ ដោយមិនបានពាក់មួកសុវត្ថិភាព ចំនួន៧នាក់ ។
គ្រោះថ្នាក់នៅលើដងផ្លូវ រួមមាន ផ្លូវជាតិ ចំនួន ៥លើក, ផ្លូវខេត្ត ៣លើក ។ ដោយឡែកយានយន្តដែលបង្កហេតុ រួមមាន ម៉ូតូ ចំនួន ៤លើក រថយន្តធុនតូច ២លើក រថយន្តធុនធំ ២លើក ។
ខេត្ត រាជធានី ដែលមានគ្រោះថ្នាក់ និងរងគ្រោះថ្នាក់ រួមមាន៖ ខេត្តកំពង់ចាម ១លើក ស្លាប់ ២នាក់(ស្រី១នាក់), ខេត្តក្រចេះ ១លើក ស្លាប់ ១នាក់(ស្រី) របួស២នាក់(ស្រី១នាក់), ខេត្តតាកែវ ១លើក (ស្លាប់១នាក់, របួស២នាក់) និងខេត្តកំពង់ឆ្នាំង ១លើក (ស្លាប់១នាក់ របួស២នាក់(ស្រី) ។
ដោយឡែក យោងតាមរបាយការណ៍គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក រយៈពេល៣១ថ្ងៃ គិតចាប់ពី ថ្ងៃទី១ ដល់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៧ កើតឡើង ចំនួន ២៧២លើក បណ្តាលឲ្យមនុស្សស្លាប់ ចំនួន ១២៩នាក់ រងរបួសសរុប ចំនួន ៤៣៥នាក់ ក្នុងនោះរបួសធ្ងន់ ២៧៧នាក់ និងរងរបួសស្រាល ចំនួន ១៥៨នាក់ ៕
មតិយោបល់