ពោធិ៍សាត់៖ បុរសជិះម៉ាកហុងដាទ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខបាត់ដំបង 1K.0733 ធ្វើក្នុងទិសដៅពីកើតទៅលិចតាមបណ្តោយផ្លូវកា្រលកៅស៊ូមួយខ្សែ មកដល់ចំណុចភូមិពាលញែក១ សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ បានបុកជាមួយម៉ូតូ១គ្រឿងទៀត បណ្តាលឱ្យរបួសធ្ងន់អ្នកបើកបរទាំង២នាក់ ឧបទ្ទវហេតុនេះ កើតឡើងកាលពីវេលាម៉ោង៣និង១០រសៀលថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៧។
ប្រភពព័ត៌មានបានឱ្យដឹងថា មុនពេលកើតហេតុឈ្មោះ ទូ ភេទប្រុស អាយុ៣០ឆ្នាំ រស់នៅភូមិ-ឃុំខាងលើជាអ្នកបើកបរម៉ូតូម៉ាកខាងលើ បានជិះទៅបុកម៉ូតូ១គ្រឿងម៉ាកអាយខន ក្រហម ពាក់ស្លាកលេខពោធិ៍សាត់ 1E.3862 ទិសដៅពីជើងទៅត្បូងបណ្តាលឱ្យរបួសទាំងសងខាង។
សមត្ថកិច្ច បានឱ្យដឹងថា ជនរងគ្រោះឈ្មោះ ទូ របួសធ្ងន់រស់នៅភូមិពាលញែក របួសធ្ងន់ និងឈ្មោះ ណាត ភេទប្រុស អាយុ២២ឆ្នាំ រស់នៅភូមិ-ឃុំ ជាមួយគ្នារបួសធ្ងន់។ សមត្ថកិច្ចបានបន្តថា ក្រោយពេលកើតហេតុគេឃើញសមត្ថកិច្ចនគរបាលចរាចរណ៍ដឹកជនរងគ្រោះបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យខេត្តពោធិ៍សាត់ ចំពោះវត្ថុតាងយកមករក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ ដើម្បីកសាងសំណុំរឿងតាមនិតិវិធីច្បាប់៕ ដោយ៖ សាមឿន
មតិយោបល់