ព្រះសីហនុ៖ កាលពីថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០១៧ នគរបាលចរាចរណ៍ផ្លូវគោក បានដាក់ឧបករណ៍ថតល្បឿនរថយន្តតាមផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ ២០៦-២០៧ នៅភូមិចំដែង ឃុំរាម ស្រុកព្រៃនប់ ដើម្បីថតរថយន្ត ដែលបើកចូលទីប្រជុំជន ល្មើសល្បឿនកំណត់៤០គីឡូម៉ែត្រក្នុងមួយម៉ោង។
ក្នុងរយៈពេល១ម៉ោងកន្លះ បានរកឃើញរថយន្តល្មើសល្បឿនចំនួន២០គ្រឿង ពាក់ស្លាកភ្នំពេញ១៦គ្រឿង និងខេត្តព្រះសីហនុ៤គ្រឿង។
លោកវរសេនីយ៍ឯក អ៊ី សុខា ស្នងការរងទទួលផែនសណ្តាប់ធ្នាប់សាធារណៈ តំណាងឲ្យឯកឧត្តមសេនីយ៍ស្នងការ បានសំណូមពរយ៉ាងទទូចសុំឲ្យអ្នកបើកបររថយន្តទាំងអស់ គោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ដើម្បីចូលរួមកាត់បន្ថយការស្លាប់ និងគ្រោះថ្នាក់តាមដងផ្លូវ៕
មតិយោបល់