យោងតាមរបាយការពីនាយកដ្ឋានចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈនៃអគ្គស្នងការដ្ឋាននគរបាលជាតិប្រាប់ថា នៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១៧ មានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន ៤លើក ( យប់ ១លើក ) បណ្តាលឲ្យមនុស្សស្លាប់ ចំនួន ២នាក់(មិនពាក់មួកសុវត្ថិភាព១នាក់) រងរបួសធ្ងន់ ៣នាក់(ស្រី១នាក់)។
នៅក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ទាំង៤លើកនេះ បានបង្កឲ្យមានការខូចខាតយានយន្តសរុប ៧គ្រឿង ក្នុងនោះមានម៉ូតូ ចំនួន ២គ្រឿង រថយន្តធុនតូច ចំនួន ៣គ្រឿង រថយន្តធុនធំ ១គ្រឿង ។
របាយការណ៍ខាងលើឲ្យដឹងបន្តថា មូលហេតុដែលបណ្តាលឲ្យកើតមានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ គឺបណ្តាលមកពី ល្មើសល្បឿន ២លើក(ស្លាប់១នាក់), មិនគោរពសិទ្ធិ ១លើក, បត់គ្រោះថ្នាក់១លើក(ស្លាប់១នាក់) ។
គ្រោះថ្នាក់នៅលើដងផ្លូវ រួមមាន ផ្លូវជាតិ ចំនួន ១លើក, ផ្លូវខេត្ត ២លើក ផ្លូវលំ១លើក ។ ដោយឡែកយានយន្តដែលបង្កហេតុ រួមមាន រថយន្តធុនតូច ២លើក និងរថយន្តធុនធំ ២លើក(រត់១លើក) ។
ខេត្ត រាជធានី ដែលមានគ្រោះថ្នាក់ និងរងគ្រោះថ្នាក់ រួមមាន ៖ ខេត្តតាកែវ ១លើក ស្លាប់ ១នាក់ និងខេត្តកំពង់ចាម ១លើក ស្លាប់១នាក់ ។
ដោយឡែក យោងតាមរបាយការណ៍គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក រយៈពេល៨ថ្ងៃ គិតចាប់ពី ថ្ងៃទី១ ដល់ថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១៧ កើតឡើង ចំនួន ៧៦លើក បណ្តាលឲ្យមនុស្សស្លាប់ ចំនួន ៣៧នាក់ រងរបួសសរុប ចំនួន ១២៥នាក់ ក្នុងនោះរបួសធ្ងន់ ៨៨នាក់ និងរងរបួសស្រាល ចំនួន ២៧នាក់ ៕
មតិយោបល់