បន្ទាយមានជ័យ ៖ លោក ង៉ោ ម៉េងជ្រួន អភិបាលក្រុងប៉ោយប៉ែត និយាយថា ប្រជាពលរដ្ឋកកស្ទះនៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត រង់ចាំយកសំបុត្រចេញចូលទៅថៃជិត១ម៉ោងយឺតយ៉ាវ បណ្តាលមកពីអ្នកបោះពុម្ព ដែលកើតឡើងនៅព្រឹកថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០១៧នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត។
ជាក់ស្តែង នៅព្រឹកថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០១៧ ឃើញប្រជាពលរដ្ឋខ្មែរយ៉ាងច្រើនដែលឈកកស្ទះនៅក្បាលស្ពានមិត្តភាពកម្ពុជា-ថៃច្រកទ្វារអន្តរជាតិប៉ោយប៉ែត ដែលរង់ចាំយកសំបុត្រចេញចូលទៅផ្សាររុងក្លឿប្រទេសថៃ ដែលឃើញកកស្ទះនេះប្រមាណជិត១ម៉ោង ។ ការកកស្ទះនៅច្រកទ្វារអន្តរជាតិប៉ោយប៉ែតនេះឃើញថា ៖ ប៉ះពាល់សណ្តាប់ធ្នាប់ភ្ញៀវអន្តរជាតិចូលពីប្រទេសថៃចូលមកកម្ពុជា តាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត។
ប្រជាពលរដ្ឋរិះគន់ថា ៖ កាលពីមុនបោះឆ្នោតក្រុមប្រឹក្សាអាណត្តិទី៤ ឆ្នាំ២០១៧កន្លងទៅឃើញថា ៖ ការយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋដែលចេញចូលទៅផ្សារុងក្លឿប្រទេសថៃ តែក្រោយពេលបោះឆ្នោតចេញលទ្ធផលហើយ ដូចជាមានការយឺតយ៉ាវក្នុងការប្រគល់សំបុត្រជូនប្រជាពលរដ្ឋចេញចូលទៅថៃឃើញថា៖កើតឡើង៣លើកមកហើយរងចាំជិត១ម៉ោងបណ្តាលឲ្យកកស្ទះច្រកទ្វារអន្តរជាតិប៉ោយប៉ែត ។
លោក ង៉ោ ម៉េងជ្រួន បានបញ្ជាក់ថា ៖ កាលពីមុនសំបុត្រចេញចូលទៅថៃ គឺប្រជាពលរដ្ឋខ្មែរចូលម្នាក់ទិញសំបុត្រ១តំលៃ១.០០០រៀលបានរយៈពេល១ថ្ងៃ ដោយបានការយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាលកម្ពុជា ដើម្បីកាត់បន្ថោយភាពក្រីក្រជូនប្រជាពលរដ្ឋឯកឧត្តម ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តបន្ទាយមានជ័យ បានសម្រេចបញ្ឈប់លក់សំបុត្រ ហើយចែកជូនដោយគិតថ្លៃជូនប្រជាពលរដ្ឋចេញចូល ។
លោកបានបញ្ជាក់ថា ៖ សំបុត្រកាលពីមុននេះភាគីថៃជាអ្នកផលិតអោយហើយយកមកលក់សម្រាប់ចេញចូលកម្ពុជា.ថៃ ដោយយកតំលៃពាក់កណ្តាលក្រោយមកឈប់លក់សំបុត្រចែកហ្វ្រីជូនប្រជាពលរដ្ឋតែភាគីថៃតម្រូវអោយមានសំបុត្រចេញចូល ។ ហើយបានធ្វើសំបុត្រដោយខ្លួនឯង ដោយប្រជាពលរដ្ឋរង់ចាំសំបុត្រចេញចូលទៅផ្សារុងក្លឿប្រទេសថៃបណ្តាលកកស្ទះនោះ គឺបណ្តាលមកពីអ្នកបោះពុម្ពមានការយឺតយ៉ាវ មិនមែនក្រុងយឺតយ៉ាវឡើយ ៕ ដោយ ចន្ត្រា
មតិយោបល់