បន្ទាយមានជ័យ ៖ រថយន្តធុនធំដាច់ក្រឡេចតចោលលើចិញ្ចើមផ្លូវ ត្រូវរថយន្តម៉ាកកាមរី១គ្រឿងបុកពីក្រោយពេញទំហឹង បណ្តាលឲ្យរបួសធ្ងន់ស្រាល២នាក់ នៅវេលាម៉ោង៤និង៤៥នាទីព្រឹក ថ្ងៃទី១០ ខែមិថុនាឆ្នាំ២០១៧ នៅលើកំណាត់ផ្លូវជាតិលេខ៥ ស្ថិតភូមិអណ្តូងថ្មមាស សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត។
ជនរងគ្រោះ២នាក់មានឈ្មោះ សំ រដ្ឋា ភេទប្រុស អាយុ៣៥ឆ្នាំ(អ្នកបើកបររបួសធ្ងន់) និងឈ្មោះ ម៉ង់ ប៉ូឡូ ភេទប្រុស អាយុ៣៨ឆ្នាំ(អ្នករួមដំណើររបួសស្រាល) ។ ជនរងគ្រោះ២នាក់រស់នៅភូមិអូរញរ ឃុំបឹងព្រីងស្រុកថ្មគោល ខេត្តបាត់ដំបង ។
មន្ត្រីនគរបាលចរាចរណ៍ក្រុងប៉ោយប៉ែតបានប្រាប់ថា នៅពេលគ្រោះថ្នាក់ចរាចរណ៍កើតឡើង គឺរថយន្តធុនធំម៉ាក់ហ៊ីយ៉ាន់ដាយពាក់ស្លាក់លេខភ្នំពេញ 3A-4247 គ្រឿងដឹកទំនិញពេញដាច់ក្រឡេខូច និងបានចតនៅចិញ្ចើមផ្លូវដែលគ្មានដាក់ស្លាកសញ្ញាសំគាល់ ទើបបណ្តាលឲ្យរថយន្តកាមរីពណ៌ស គ្មានស្លាកលេខជ្រុលបុកពីក្រោយបែបនេះតែម្តង បណ្តាលឲ្យរងរបួសធ្ងន់ស្រាល២នាក់ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរ ពេទ្យ ហើយរថយន្តទាំង២គ្រឿងនាំយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត រង់ចាំធ្វើការ ដោះស្រាយតាមច្បាប់ ៕ (ប៊ុន ធឿន)
មតិយោបល់