យោងតាមរបាយការពីនាយកដ្ឋានចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈនៃអគ្គស្នងការដ្ឋាននគរបាលជាតិប្រាប់ថា នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៧ មានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន ១៧លើក ( យប់ ៩លើក ) បណ្តាលឲ្យមនុស្សស្លាប់ ចំនួន ១០នាក់(មិនពាក់មួកសុវត្ថិភាព៦នាក់) រងរបួសធ្ងន់ ២៦នាក់(ស្រី២នាក់) រងរបួសស្រាល ៣នាក់(ប្រុស)។
នៅក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ទាំង៩លើកនេះ បានបង្កឲ្យមានការខូចខាតយានយន្តសរុប ៣០គ្រឿង ក្នុងនោះមានម៉ូតូ ចំនួន ២២គ្រឿង រថយន្តធុនតូច ចំនួន ៦គ្រឿង រថយន្តធុនធំ ២គ្រឿង គោយន្ត១គ្រឿង ។
របាយការណ៍ខាងលើឲ្យដឹងបន្តថា មូលហេតុដែលបណ្តាលឲ្យកើតមានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ គឺបណ្តាលមកពីល្មើសល្បឿន ៧លើក(ស្លាប់៤នាក់), មិនប្រកាន់ស្តាំ ៤លើក(ស្លាប់១នាក់), ស្រវឹង៣លើក(ស្លាប់២នាក់), បត់គ្រោះថ្នាក់ ១លើក, មិនគោរពសិទ្ធិ ១លើក និងកត្តាយានយន្ត ១លើក(ស្លាប់៣នាក់) ។
គ្រោះថ្នាក់នៅលើដងផ្លូវ រួមមាន ផ្លូវជាតិ ចំនួន ១០លើក, ផ្លូវខេត្ត ៧លើក ។ ដោយឡែកយានយន្តដែលបង្កហេតុ រួមមាន ម៉ូតូ ១២លើក រថយន្តធុនតូច ៤លើក(រត់១លើក) និងរថយន្តធុនធំ ១លើក ។
ខេត្ត រាជធានី ដែលមានគ្រោះថ្នាក់ និងរងគ្រោះថ្នាក់ រួមមាន ៖ ខេត្តកោះកុង ៣លើក ស្លាប់៤នាក់(ស្រី២នាក់) របួស៥នាក់(ស្រី១នាក់), ខេត្តកំពត ២លើក ស្លាប់១នាក់(ស្រី) របួស២នាក់, ភ្នំពេញ ២លើក ស្លាប់១នាក់ របួស៥នាក់, ខេត្តកណ្តាល ៣លើក ស្លាប់១នាក់ របួស ៣នាក់, ខេត្តព្រៃវែង ២លើក ស្លាប់២នាក់ របួស២នាក់ និងខេត្តកំពង់ធំ ១លើក ស្លាប់១នាក់។
ដោយឡែក យោងតាមរបាយការណ៍គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក រយៈពេល១២ថ្ងៃ គិតចាប់ពី ថ្ងៃទី១ ដល់ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៧ កើតឡើង ចំនួន ១២០លើក បណ្តាលឲ្យមនុស្សស្លាប់ ចំនួន ៦០នាក់ រងរបួសសរុប ចំនួន ២០៤នាក់ ក្នុងនោះរបួសធ្ងន់ ១៤៨នាក់ និងរងរបួសស្រាល ចំនួន ៥៦នាក់ ៕
មតិយោបល់