បង្ហាញខ្លួនក្នុងកម្មវិធីបង្ហាញម៉ូដ Paris Fashion Week តារាសម្ដែងល្បីឈ្មោះថៃ Chompoo Araya បានស្លៀកសុទ្ធតែសំលៀកបំពាក់មកពីម៉ាកល្បីៗនៅលើពិភពលោក។
កម្មវិធីបង្ហាញម៉ូដដ៏ធំប្រចាំឆ្នាំ Paris Fashion Week កំពុងត្រូវបានប្រព្រឹត្តឡើងនៅទីក្រុងប៉ារីសប្រទេសបារាំង។ ក្រៅពីតារាហូលីវូដ គេក៏សង្កេតឃើញសិល្បករអាស៊ីជាច្រើនបានបង្ហាញវត្តមាននៅទីនេះផង ដែរ។ ថ្មីនេះបំផុត តារាសម្ដែងជួរមុខថៃ Chompoo Araya គឺជាស្រីស្អាតអាស៊ីបន្ទាប់ដែលដាក់ជើងនៅទីនេះ។ បង្ហាញខ្លួននៅលើឆាកអន្តរជាតិលើកនេះ តារាអាយុ៣៥ឆ្នាំបានស្លៀកខោអាវមកពីម៉ាកយីហោល្បីឈ្មោះជាច្រើន នៅលើពិភពលោកដូចជា Dior, Chanel, Elie Saab និង Givenchy ជាដើម៕
មតិយោបល់