ក្រុមហ៊ុនផលិតរថយន្តល្បីរបស់ជប៉ុន Nissan បានប្រកាសតម្លៃលក់រថយន្តស៊េរីទំនើប Nissan GT-R Nismo 2017 ហើយ ដោយមានតម្លៃជិត ១៧៥០០០ដុល្លារ នៅសហរដ្ឋអាមេរិក។
Nismo GT-R Nismo ដំណើរការដោយម៉ាស៊ីនប្រភេទ twin-turbo V6 ទំហំ៣,៨លីត្រ កម្លាំង៦០០សេះ អាចបង្កើនសន្ទុះពី ០ ដល់ ១០០ គីឡូម៉ែត្រក្នុង១ម៉ោង ដោយចំណាយពេលត្រឹមតែ ២,៩ វិនាទីប៉ុណ្ណោះ និងអាចបើកបានល្បឿនអតិបរមារហូតដល់ ៣២០ គីឡូម៉ែត្រក្នុង១ម៉ោង។
រីឯនៅផ្នែកខាងក្នុងរថយន្តមានបំពាក់ទៅដោយអេក្រង់ Touch Screen ពិសេសទំហំ ៨ អ៊ីញ និងរចនាឡើងកាន់តែទំនើប និងប្រណិតជាងស៊េរីមុនៗ។ Nismo GT-R Nismo មាន៤ពណ៌ឲ្យជ្រើសរើសគឺមាន ពណ៌ក្រហម ខ្មៅ ស និងពណ៌ប្រាក់ និងមានតម្លៃ ១៧៤៩៩០ដុល្លារសហរដ្ឋអាមេរិក (តម្លៃនៅបរទេស)៕
មតិយោបល់